ភ្នំពេញៈ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងកងអនុសេនាតូច អន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងមានក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច(សង្ស័យជាគ្រឿងញៀនម៉ាទឹកកក) កាលពីវេលាម៉ោងប្រហែល១១និង២០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកំលាំង កងអនុសេនាតូច អន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែង មានក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច ( ដែលសង្ស័យជាគ្រឿងញៀនម៉ាទឹកកក) នៅចំណុចមុខភោជនីយដ្ឋានផ្ទះអង្គរ១ ផ្លូវ៦០៨ ក្រុម១០២ ភូមិ ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ប្រភពបន្តថា ជនសង្ស័យ ឈ្មោះ ឡី កុសល់ ហៅសល់ ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវរថភ្លើង ប្លុករោង ចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀនម៉ាទឹកកក ) លាក់ក្នុងកញ្ចប់បារីMEVIUS។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់