កំពតៈ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីរំលោភសេពសន្ថវៈលើអនិតិជនចំនួន២នាក់ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ជនរងគ្រោះទី១ឈ្មោះ ជ.ច.ន ភេទស្រី អាយុ១២ឆ្នាំ (រំលោភបានសម្រេច) និងជនរងគ្រោះទី២ ឈ្មោះ ជ.ច.ន ភេទស្រី អាយុ១២ឆ្នាំ (រំលោភមិនបានសម្រេច) អ្នកទាំង២ត្រូវជាបងប្អូនជីដូនមួយ។ ជនសង្ស័យឈ្មោះ បេង រឹម ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុដោយសារឪពុកម្ដាយជនរងគ្រោះមិននៅផ្ទះទៅចម្ការ ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់