ភ្នំពេញៈ បុរសម្នាក់សង្ស័យឃើញវិបត្តិស្នេហាគិតខ្លីជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿងទៅលើស្ពានជ្រោយចង្វារហើយឈប់ចំពាក់កណ្តាលស្ពានក៏លោតចុះទៅក្នុងទឹកទៅបន្សល់ទុកតែម៉ូតូចោលនៅលើស្ពាន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលើស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CZ-7032 បើកបរមកដល់ចំពាក់កណ្តាលស្ពាន ស្រាប់តែឈប់ម៉ូតូហើយលឺនិយាយទូរស័ព្ទសង្ស័យមានវិបត្តិស្នេហា ស្រាប់តែឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញ៕
មតិយោបល់