ព័ត៌មានជាតិ

ពេលព្រឹក ជា​សមរភូមិ​ក្តៅ សម្រាប់​សង្គ្រាម​លើ​គ្រែ​

​ការ​រួមភេទ​រវាង​បុរស និង​ស្ត្រី តែងតែមាន​លក្ខណៈ​ខុស​ប្លែក​គ្នា​។ បុរស ចូលចិត្ត​ឡើងឋានសួគ៌ ទាំង​ព្រឹក​ព្រលឹម ខណៈ​ដែល​ស្ត្រី ភាគច្រើន​ប្រាថ្នា​ចង់​ធ្វើ​កិច្ចការ​នេះ នៅពេល​រាត្រីកាល​ទៅវិញ​។ ពេលព្រឹក​ព្រហាម លិង្គ​តែង​ឡើង​រឹង ដោយ​ឯកឯង ធ្វើ​ឱ្យ​បុរស​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការវាយប្រហារ​ដៃគូ​។ រីឯ​ស្ត្រី​វិញ នាង​មិន​អាច​ទទួលយក​ការ​សម្រុកចូល​ដោយ ឥត​គ្រោងទុក បានឡើយ​។ ប្រសិនបើ​បុរស​ឆ្លាត គួរតែបង្កើត​ទម្លាប់ និង​បញ្ឆេះ​អារម្មណ៍​នាង​មុន​បង្កាត់ភ្លើង​ក្នុង​សមរភូមិ​លើ​គ្រែ ដូចខាងក្រោម​៖

១. ត្រៀមខ្លួន​ចាំ​តាំងពី​ពេល​យប់​ជាមុន : ការត្រៀម​ទុក​នោះ មាន​ដូចជា​ការរៀបចំ ដូចជា ស្ករ​កៅស៊ូ​បំបាត់​ក្លិន​មាត់ ការសម្អាត​កាយ ឬ​តែងខ្លួន ឱ្យមាន​ភាព​សិច​ស៊ី ជាដើម​។ អ្នក ក៏​ត្រូវ​ងូតទឹក​សម្អាត​កាយ ឱ្យបាន​ស្អាតបាត មុន​នឹង​ប្រតិបត្តិការ​។ ជាពិសេស​នោះ ត្រូវ​ត្រៀម​ស្រោមអនាម័យ​ទុក​ជា​ស្រេច ផងដែរ​។​

២. ដាក់​ម៉ោង​រោទ៍​កំណត់ពេល : វា​ក៏​ជា​ការបង្កើត​នូវ​រសជាតិ​សម្ព័ន្ធភាព ដ៏​មាន​ន័យ​មួយ​ដែរ​ក្នុង​ការប្រើប្រាស់​ពេលវេលា​នែបនិត្យ​កាយ នា​ពេល​ព្រឹក​ព្រលឹម មុន​ពេល​បែក​គ្នា​ចេញ​ទៅ​ធ្វើការ​រៀងៗ​ខ្លួន​នោះ​។ ដូច្នេះ អ្នក​ត្រូវ​ត្រៀម​ការដាក់​កំណត់​ពេលវេលា ឱ្យបាន​ត្រឹមត្រូវ សម្រាប់​ការ​រួមភេទ​នា​ពេល​ព្រឹក ដ៏​មាន​ន័យ​របស់​អ្នក​ជាមួយ​គូស្នេហ៍ ឱ្យបាន​សមរម្យ ក្រែង​ប្រថុចញ៉ុច​ពេក ទៅ​ធ្វើការ​មិន​ទាន់​។​

៣. ដាស់​គូស្នេហ៍​ដោយ​សភាព​ទន់ភ្លន់ : ស្ត្រី ពិតជា​មិន​ត្រូវការ​ឡើងឋានសួគ៌​នា​ពេល​ព្រឹក ក្នុង​សភាព​បែប​តក់ក្រហល់​តា​ម​ចំណង់រ​បស់​អ្នក​នោះ​ឡើយ ដូច្នេះ ត្រូវ​ចេះ​បង្កើត​ស្ថានភាព​ងាយៗ​សម្រាប់​នាង​។ យ៉ាងណាមិញ អ្នក​ត្រូវ​យក​ដៃ​អង្អែល​ដាស់​នាង​ថ្នមៗ ដើម្បី​ឱ្យ​នាង​ភ្ញាក់​សិន សឹម​ចាត់ការ​។ បន្ទាប់មក ត្រូវ​ថ្នាក់ថ្នម​នាង ដោយ​ការ​ថើប​បំ​បោសអង្អែល​ពេញ​រាងកាយ នាង​តែម្តង​។ ជួនកាល​យក​ដៃ​អ្នក​ទៅ​ត្រដុស​ស​ក់នាង ក៏​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​។ ទង្វើ​បែប​នេះ គឺជា​សិល្ប៍​វិធី​បែប​វិជ្ជមាន ក្នុងការ​ដាស់​អារម្មណ៍​ភេទ​នាង ឱ្យមាន​ឡើង និង​ចូលរួម​បង្កើត​រសជាតិ​ដ៏​ផ្អែមល្ហែម​នា​ពេល​ព្រឹក​នេះ ជាក់​ជាមិនខាន​។​

៤. ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ថា sexy : នៅ​ពេល​ភ្ញាក់​ពី​ដំណេក ស្ត្រី​តែងមាន​អារម្មណ៍​ថា ខ្លួន​ស្ថិតក្នុង​សភាព​សើងមម៉ើង និង​ខ្មាសអៀន មិន​ចង់​រួមភេទ​។ ឆ្លៀត​ឱកាស​នេះ អ្នក​ត្រូវ​ចេះ​សរសើរ​នាង​ថា “​អូន​ស្អាត​គ្រប​ពេល​” ឬ “​ទោះ​ក្រោក​ពី​គេង ក៏​គួរ​ឱ្យ​ស្រឡាញ់​” ដើម្បី​ឱ្យ​នាង​ផ្ដើម​មាន​អារម្មណ៍​សិច​ស៊ី​ឡើងវិញ​។​
https://i1272.photobucket.com/albums/y389/domneng/couple-sex-bed_zps96672dd5.jpg
​ស៊ីវិល័យ សូម​ជូនពរ​ឱ្យ​សមរភូមិ​ក្តៅ​នៃ​សង្គ្រាម​លើ​គ្រែ​នា​ពេល​ព្រឹក​ព្រលឹម រវាង​ជីវិត​គូ​របស់​លោក​អ្នក ឈាន​ទៅដល់​ចំណុច​ស្រណុក​សុខ​ស្រួល​រក​ទីបំផុត​គ្មាន និង​ទទួលបាន​ជ័យជំនះ​ទាំងសងខាង​៕​

មតិយោបល់