ព្រះសីហនុៈ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីទទួលពាក្យបណ្តឹងរបស់ឪពុកម្តាយខាងស្រីដែលបានប្តឹងចោទប្រកាន់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈកូនរបស់គាត់ តែមិនបានសម្រេច។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវបូរីគុជអាស៊ី ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ លឹម វ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិសង្កាត់កើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ ម.ម.ន.ន ភេទស្រី អាយុ២២ឆ្នាំ មុខរបរ បម្រើការងារជាបុគ្គលិកសណ្ឋាគារ។
នៅមុនពេលកើតហេតុ ជនសង្ស័យបានបបួលជនរងគ្រោះជិះម៉ូតូដើរលេង លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យបានចាប់នាងទាំងបង្ខំតែម្តង តែត្រូវជនរងគ្រោះរើបម្រាស់ទះកំផ្លៀងមួយដៃ ហើយរត់ចេញ តែត្រូវជនសង្ស័យរត់តាមចាប់នាងម្តងទៀត ហើយក៏ត្រូវនាងរើបម្រាស់យ៉ាងខ្លាំង ហើយខ្វាចមុខ រួចឲ្យជនសង្ស័យឲ្យជូននាងមកផ្ទះវិញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់