ព័ត៌មានជាតិ

កាន់តែសាហាវហើយ! ប្អូនប្រុសកាប់បងស្រីបង្កើតខ្លួនឯងស្លាប់រហូតដល់ពីរនាក់

សៀមរាប: តាមសេចក្តីរាយការណ៍(ព័ត៌មានបឋម) បានឲ្យដឹងថាមានករណីហឹង្សារប្អូនកាប់បងស្រីបង្កើតស្លាប់ពីរនាក់កាលពីវេលាម៉ោង ៥និង៣០ល្ងាច ថ្ងៃ២០ ខែ មេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិដំរី ឃុំពពេល ស្រុកសូទ្រនិគមន ខេត្តសៀមរាប។
ជនរងគ្រោះទី១ ឈ្មោះវ៉ូ សុខុត និងទី២ ឈ្មោះ វ៉ូ សុខិម បានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ចំណែកជនដៃដល់មានឈ្មោះ វ៉ូ វន ភេទប្រុស អាយុប្រហែល ៤៣ឬ៤៤ មានទីលំនៅផ្ទះជាប់ៗគ្នាស្ថិតនៅភូមិដំរី ឃុំពពេល ស្រុកសូទ្រនិគមន ខេត្តសៀមរាប។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ក្រោយកើតហេតុជនដៃដល់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់