កំពង់ធំៈ កាលពីវេលាម៉ោង០៦និង៣៥នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ផឹកស្រាស្រវឹង ដេកស្លាប់នៅលើអង្រឹង ក្នុងរោងចាំស្រែ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅភូមិព្រហ៊ូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ឃិន ថេ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ដំណើររឿង៖ ជនរងគ្រោះជាបុរសពោះម៉ាយបានលែងប្រពន្ធតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ហើយតែងតែផឹកស្រាស្រវឹង ជាប្រចាំមិនសូវគិតគូរឿងបាយទឹកនោះទេ សព្វថ្ងៃគាត់រស់នៅជាមួយប្អូនប្រុសម្នាក់ និងបាននាំគ្នាធ្វើរោងចាំស្រូវកន្លែងផ្សេងពីគ្នា នៅតំបន់ព្រៃពាក់សួស ។ ជនរងគ្រោះបានផឹកស្រាស អស់កន្លះលីត្រ ហើយបានត្អូញប្រាប់ប្អូនថា ឈឺកខ្លាំងណាស់ ប្រហែលជាមិនរស់ទេមើលទៅ បន្ទាប់មកក៏ដើរទៅដេកលើអង្រឹង ។ លុះព្រឹកឡើងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣៥នាទីព្រឹក ប្អូនប្រុសជនរគ្រោះបានដើរទៅមើលបងប្រុស ឃើញនៅដេកក្នុងរោងចាំស្រែ ទៅដាស់ស្រាប់តែបងប្រុសបានស្លាប់បាត់មិនដឹងពីពេលណានោះទេ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញចុះទៅពិនិត្យសាកសពជនរងគ្រោះ ដល់ទីតាំងកើតហេតុ ។ តាមការពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះឡើយ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង ហើយបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់