ព័ត៌មានជាតិ

នាគ ឬក៏​មិនមែននាគ ដែល​គេផ្អើល​​មើលនៅ​លើហ្វេសប៊ុក​ ? (Video Inside)

ឃ្លិបវីដេអូ ដែលត្រូវបានគេចែកចាយ​នៅលើទំព័រ ហ្វេសប៊ុក ដោយសរសេរ​ចំណង​ជើងធំថា “នាំគ្នា​ផ្អើលមើល​សត្វនាគកាត់ថ្ងៃ” កំពុងតែ​ធ្វើ​ឲ្យ បណ្តា​អ្នកលេងហ្វេសប៊ុក​ភ្ញាក់ផ្អើល ។ ​ដោយគ្រាន់តែឃើញខ្នង ដ៏ធំ និងបណ្តែត​ខ្លួនលើផ្ទៃទឹក​ បាន​ធ្វើ​ឲ្យមនុស្ស​ជាច្រើន ទំនង​ជាថៃ ឬ ហ្វីលីពីន ​ផ្អើល​បាក់ទឹកផ្លូកទឹកដី មើល​​សត្វ​ដ៏ចម្លែក ដែល​មើល​ទៅ​អាច​ជាសត្វនាគ​ បង្ហាញខ្លួនលេង​ទឹក ។ ប្រភពខ្លះបាន​អះអាងថា ​​វា​មិនមែនជាសត្វនាគនោះទេ ​បើសិនជា​សត្វនាគមែន ប្រហែល​អាចនឹងបង្ករគ្រោះថ្នាក់ដល់មនុស្ស​ដែលឈរមើលវា វា​អាច​ជាពពួកសត្វត្រីចម្លែក ឬ ត្រីដែល​ស្ថិតក្នុងលក្ខណកម្រ ត្រីគល់រាំង ក៏ថាបានដែរ ព្រោះ​មើលតាមស្ថានភាព ​បង្ហាញខ្នង នោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

2014-02-27_092232

មតិយោបល់