ព័ត៌មានជាតិ

ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ នៅផ្ទះម្នាក់ឯងខ្លាចពេក ចុះតាមរកឳពុក បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ភ្នំពេញ: ក្មេងស្រីម្នាក់អាយុ១០ឆ្នាំ គេងលក់សុខៗ​ស្រាប់តែក្រោកឡើងមិនឃើញឪពុកនៅជិត ក៏បានចាក់សោផ្ទះ ហើយដើរចុះមកក្រោម យំផង ដើររកឪពុកផង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ម៉ាត Circle (K) ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្អូនស្រីម្នាក់ដែរតាមរកឳពុកហើយនឹងសាក្សីនៅកន្លែងកើតហេតុបានបញ្ជក់ប្រាប់ Post News ថា ក្មេងស្រីអាយុ១០ឆ្នាំម្នាក់នោះ ជារៀងរាល់ថ្ងៃបានគេងនៅជាមួយឪពុក ហើយឪពុកម្តាយរបស់ក្មេងស្រីនោះបានលែងលះគ្នាជាមួយប្តី ហើយឪពុកក៏យកកូនស្រីមកនៅជាមួយ។ លុះដល់វេលាម៉ោង ១១និង៣០នាទីយប់ក្មេងស្រីនោះភ្ញាក់ពីគេងក៏បាត់ឪពុក ហើយរូបគេមានអារម្មណ៍ភ័យខ្លាច ស្រាប់តែយំហើយចាក់សោផ្ទះចុះដើរតាមរកឪពុកយំផងដើរផង ដោយប្រជាពលរដ្ឋបានឃើញក្មេងស្រីម្នាក់នោះយំពេកក៏បានសួរនាំថាឪពុកគេចេញទៅធ្វើការដើម្បីរកលុយនៅម្តុំផ្សាតាប៉ាងហើយកូនស្រីម្នាក់នោះបានអង្គុយចាំប៉ារបស់គេប្រហែលជា២ម៉ោង ក៏មានការអន្តគមន៍ពីវិទ្យុABC ក៏បាននាំក្មេងស្រីម្នាក់នោះទៅរកឪពុករបស់គេឃើញនៅអាគារមួយកន្លែង បានឡើងទៅជាន់ទី៣ ដោយឪពុករបស់ក្មេងស្រីម្នាក់នោះធ្វើការបកប្រែភាសាចិន ទើបបានជួបឪពុកវិញ ហើយអោបឪពុកជាប់មិនលែងនោះទេ៕

//www.youtube.com/watch?v=5UwJ6Nk3XIM

មតិយោបល់