ព័ត៌មានជាតិ

លួចបានវាគ្រាន់ ដល់ប៉ូលិសចាប់ជាប់ មានអីខ្នោះ!

តាកែវ: កាលពីវេលាម៉ោង៧​យប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មានករណីអំពើលួចមួយ កើតឡើងនៅចំណុចផ្សារណាត់ ស្ថិតក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនសង្ស័យមានគ្នាចំនួន២​នាក់៖ ទី១.ឈ្មោះ ឈៀង ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរឌឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ និង២.ឈ្មោះ ប្រាក់ ធីតា ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិពង្រ សង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើ​សកម្ម​ភាពលួចម៉ូតូ ១គ្រឿងម៉ាកហុងដា ZOOMER-X ពណ៌ទឹកក្រូច​លាយ​ស ពាក់ស្លាក់លេខភ្នំពេញ 1GI-6200ជារបស់ឈ្មោះ កែវ រស្មី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ​ភូមិ​ចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខណ:ដែលជនរងគ្រោះ ជិះម៉ូតូមកទិញម្ហូប និងបន្លែនៅចំណុច​កើត​ហេតុ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបាន ធ្វើអន្តរាគមន៍ល្បាតពួន​ស្ទាក់​គ្រប់ច្រកល្ហក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បាននៅចំណុចភូមិ​ក្បាល​ពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញ​កំពុង​ធ្វើ​ការសាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលាដំបូងខេត្តតាកែវ។​ រីឯវត្ថុតាងម៉ូតូ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់