ព័ត៌មានជាតិ

បញ្ជូនខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន២នាក់ ទៅតុលាការ

កំពង់ធំៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចុះបង្ក្រាបបានកាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិបារាយណ៍ ឃុំបារាយណ៍ និងភូមិត្រពាំងឈូកឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជារការកងរាជអាវុធហត្ថស្រុកបារាយណ៍បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ម៊ិ ឧត្ដម ភេទប្រុសអាយុ២២ឆ្នាំ រស់ភូមិអូស៊ួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី២.ឈ្មោះ ព្រឹម ទូច ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងឈូកឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងរឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប និងកាំភ្លើងខ្យល់១ដើម និងម៉ូតូ២គ្រឿង។

សមត្ថកិច្ចបានបន្តថា ការចុះឃាត់ខ្លួនជនសង្ស័យទាំ២នាក់ខាងលើនៅពេលដែលកំពុងតែចែកចាយ និងប្រើប្រាសនៅផ្ទះជនសង្ស័យតែម្ដង។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ឆ្លើយសារភាពថាពួកគេបានទិញយកមកប្រើប្រាស់ និងលក់ឲ្យមិត្តភក្តិបន្ត។ ចំណែកមេខ្លោងបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២២ មិថុនានេះ។ រីឯបក្ខពួកនៅសល់សមត្ថកិច្ចបើកការស្រាវជ្រាវចាប់ខ្លួនបន្ត៕

មតិយោបល់