ព័ត៌មានជាតិ

រថយន្ដពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: រថយន្តពីរគ្រឿងបើកបរក្នុងល្បឿនលឿន បញ្រ្ចាសទិសទៅបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាត រថយន្តខ្ទេចផ្នែកចំហៀងខាងមុខទាំងសងខាង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០៣ ចំណុចជិតផ្សាអ៊ីអន២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកនីសាន់ ពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2-G 2514 បើកបដោយស្រ្តី២នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក toyota prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-BD 9007 បើកបរដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូង ទៅជើងក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករថយន្តនីសាន់ពេញទំហឹង បណ្ដាលឲ្យរថយន្ដនីសាន់ វិលជាច្រើនជុំ ចំណែកឯរថយន្តព្រូសវិញ មិនទាន់អស់ល្បឿនបន្តទៅមុខជាច្រើន ម៉ែត្រ ទើបទៅមុខលែងរួចសំណាងល្អ នៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍មួយនេះ មិនបណ្តាលឲ្យមាននាក់រងរបួសនោះទេ រងការខូចខាតរថយន្តទាំងសងខាង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់រួចបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់