ព័ត៌មានជាតិ

សមត្ថកិច្ចបង្ហាញមុខក្រុមអ្នកលក់គ្រឿងញៀន៩នាក់ មុខបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន៩នាក់។

ក្នុងនោះ ក្រុងកំពង់ឆ្នាំង បង្ក្រាបបាន៦នាក់ និង បន្តចាប់ខ្លួន បាន៣នាក់ បន្ថែមទៀត នៅស្រុករលាប្អៀរ ក្រោមការបញ្ផាផ្ទាល់ពីលោកឧត្តមសេនីយ៍ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងដោយ លោកអនុសេ នីយ៍ឯក ឃឹម សុផាត នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក យូ ទិត្យវឌ្ឍន: ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ៩នាក់ប្រុស (ជួញដូរ២នាក់ និង ប្រើប្រាស់៧នាក់) ដកហូតថ្នាំប្រភេទICE ៤ កញ្ចប់,ទូរសព្ទដៃ៦គ្រឿង និង ម៉ូតូ៤គ្រឿង ។

ជនសង្ស័យខាងលើមានឈ្មោះ ដូចខាងក្រោម៖
១.ឈ្មោះ ម៉ូ ភត្ត្រា អាយុ ៣០ឆ្នាំ (ជួញដូរ) មុខរបរ កម្មករ រស់នៅភូមិ កំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង) ។
២​.ឈ្មោះ សុះ កេងបញ្ញា អាយុ ២១ឆ្នាំ (ជួញដូរ) មុខរបរ កាប់គោ នៅភូមិព្រៃពីស ឃូកស ស្រុកកំពង់ត្រឡាច ។
៣.ឈ្មោះ យឹម បញ្ញា អាយុ២២ឆ្នាំ (ប្រើប្រាស់) មុខរបរ កម្មករ រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
៤.ឈ្មោះ ស៊ឹង ចាន់ថន អាយុ ២៧ឆ្នាំ (ប្រើប្រាស់) មុខរបរ កម្មករ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
៥.ឈ្មោះ ស្រ៊ុន គឹមហួរ អាយុ ៣២ឆ្នាំ (ប្រើប្រាស់) មុខរបរ កម្មក នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
៦.ឈ្មោះ រ៉ន ចាន់ណា អាយុ ២២ឆ្នាំ (ប្រើប្រាស់) មុខរបរ កម្មករ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
៧.ឈ្មោះ ជួន សុខរដ្ឋា អាយុ២៣ឆ្នាំ (ប្រើប្រាស់) មុខរបរកសិករ រស់នៅភូមិថ្មរាប ឃុំបន្ទាលព្រាល ស្រុករលាប្អៀរ
៨.ឈ្មោះ អ៊ុង រ៉ាវី អាយុ ៣២ឆ្នាំ (ប្រើប្រាស់) មុខរបរជាងផ្សារដែក នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំ
ពង់ឆ្នាំង។
៩.ឈ្មោះ រិន សុវណ្ណរ៉ា អាយុ២៣ (ប្រើប្រាស់) មុខរបរកម្មករ នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់