ព័ត៌មានជាតិ

នគរបាលក្រុងកំពត ផាកពិន័យ អ្នកចតយានជំនិះ គ្មានសណ្តាប់ធ្នាប់ នៅក្បែរផ្សារក្រណាត់

កំពត: យោងតាមផេក អធិការដ្ឋាននគរបាលក្រុងកំពត បានឲ្យដឹងថា អធិការដ្ឋាន នគរបាលក្រុងកំពត សូមជូនដំណឹងដល់សាធារណជនទាំងអស់ ដែលមានទីលំនៅក្បែរផ្សារក្រណាត់ និង ជុំវិញទាំងអស់មេត្តាជ្រាបថា ដោយសារមានភាពរញ៉េរញៃក្នុងការចតយានជំនិះ បណ្តាលឲ្យមានការកកស្ទះ និងធ្វើឲ្យបាត់បង់សោភណ្ឌភាពក្នុងក្រុង ។

អាស្រយ័ដូចបានជំរាបជូនខាងលើនេះ អធិការដ្ឋាន នគរបាលក្រុងកំពត និងចាត់វិធានចុះយកយានជំនិះដែលចតគ្មានសណ្តាប់ធ្នាប់ទាំងអស់ ទៅរក្សាទុក និងធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ៕

មតិយោបល់