ព័ត៌មានកីឡា

Arsenal ពេញចិត្តគ្រូម្នាក់នេះ

កររកអ្នកជំនួសតំណែងរបស់លោក Arsene Wenger ពិតជាមិនងាយស្រួល​ឡើយ សម្រាប់ក្រុមកាំភ្លើងធំ Arsenal ដែលទាមទារឲ្យមានការពិបាកខ្លាំង ក្នុងការស្វែងរកអ្នកមានសមត្ថភាព មកដឹកនាំក្លិបឲ្យទទួលបានជោគជ័យ​ទៅតាម​ការរំពឹងទុករបស់ក្លិប។

បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំុងទាក់ទងលោក Unai Emery គ្រូក្រុម Paris Saint Germain ដែលទើបតែចាកចេញថ្មីៗនោះ ឲ្យមកដឹកនាំជំនួសលោក Arsene Wenger នៅ Emirates។​ លោក Unai Emery ថ្វីបើមិនអាចបន្តនៅ Paris Saint Germain ក្តីតែលោកជាគ្រូជោគជ័យមួយរូបផងដែរ ធ្លាប់ដឹកនាំក្លិបអាជីពទទួល​ជោគជ័យច្រើនគួរសម។ ការរបូតតំណែងនៅ ក្លិបបារាំង Paris Saint Germain នេះដែរ មិនបានធ្វើឲ្យលោក​ Unai Emery អង្គុយនៅផ្ទះឡើយ ដោយលោក​អាចនឹងមកជំនួសតំណែងគ្រូប្វឹកនៅ Arsenal បាន។

តាមរយ:បទពិសោធន៍ជាច្រើនឆ្នាំកន្លងមកនេះ អតីតគ្រូ Sevilla និង Paris Saint Germain លោក Unai Emery ច្បាសជាអាចមកដឹកនាំក្រុមកាំភ្លើងធំ Arsenal ជំនួសលោក Arsene Wenger ជាក់ជាមិនខានឡើយ។

មតិយោបល់