ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ចូលស្នាក់នៅដោយខុសច្បាប់ នៅខណ្ឌ៧មករា!

ភ្នំពេញ: កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ហាងកាត់សក់ស៊ាងរ៉ៃ បារីស នីនី ហាវ៉ៃ ពិភពសម្រស់ លីលីសុកហុក អូរឫស្សីសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បានពិនិត្យឃើញមាន ជនបរទេសចំនួន៤នាក់ ស្រី៣នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ និងបុគ្គលិកភាគច្រើនជាជនជាតិខ្មែរ។

ក្រុមប្រតិបត្តិការបានបញ្ជូនជនបរទេសចំនួន៤នាក់ ស្រី៣នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់៕

មតិយោបល់