ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននោះ លួចម៉ូតូជនរងគ្រោះបានសម្រេច រួចទៅសំងំលាក់ខ្លួនបាត់ ហើយត្រូវម្ចាស់ឃើញ ចំណាំមុខបាន តាមកាមេរ៉ា ដែលប្រព្រឹត្តកាលពីខែធ្នូ ឆ្នាំ២០១៨។
ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ជនសង្ស័យខាងលើឈ្មោះ ធី ណារាជ ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្រុមទី៤ ផ្លូវលំ ភូមិ ទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានសារធាតុញៀនក្នុងខ្លួន។
ចំណែកជនរងគ្រោះឈ្មោះ សោម គឹមសេង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន។
សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកស៊ុយសារគីនិច ពណ៌សលឿងខ្ចី ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CC-3027 មានលេខតួ CE-44F-301561លេខម៉ាស៊ីន AE52-301561។
សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២១ ខែ១២ ឆ្នាំ២០១៨ វេលាម៉ោងប្រហែលម៉ោង៩ និង៤៥នាទីព្រឹក ជនរងគ្រោះឈ្មោះ សោម គឹងសេង បានជិះម៉ូតូចេញពីធ្វើការមកផ្ទះ រួចទុកម៉ូតូនៅមុខបន្ទប់ជួល ចាក់សោ.កម៉ូតូ ហើយបានដើរចូលក្នុងបន្ទប់ហូបបាយ និងដេកលក់មួយស្របក់។
លុះនៅវេលាម៉ោងប្រហែល៣និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែល ទើបក្រោកពីដំណេកបើកទ្វារបន្ទប់ចេញមក មិនឃើញម៉ូតូក៏ផ្អើលឆោឡោ និងបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញមុខជនសង្ស័យ ឈ្មោះ ធី ណារាជ បានជិះម៉ូតូខ្លួនចេញពីកនែ្លងកើតហេតុ ទើបជនរងគ្រោះ បានមកដាក់ពាក្យបណឹ្តងនៅប៉ុស្តិ៍នគរបាលទួលសងែ្កទី១ ។
រហូតដល់វេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានឃើញជនសង្ស័យឈ្មោះ ធី ណារាជមកនែ្លងកើតហេតុខាងលើ ទើបស្រែកផ្អើលឆោឡោ ចំពេលកម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ ចុះធ្វើការជួយអន្តរាគមន៍ ឃាត់ជនសង្ស័យបានតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាននាំមកទីស្នាក់ការប៉ុស្តិ៍ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕



មតិយោបល់