ប៉េកាំង ( 30/07/13 ) : កម្មករជនជាតិចិនពីរនាក់ត្រូវបានស្លាប់ក្រោយការធ្លាក់បាក់បំណែកមួយនៃស្ពានដែលកំពុងសាងសង់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ស្ពានដែលមានឈ្មោះ Banghwa សាងសង់ឡើងដោយឆ្លងកាត់ទន្លេ Han ទៅតំបន់មួយនៃភាគខាងលិចនៅទីក្រុងសេអ៊ូល។ដែកដែលមានប្រវែង 47 ម៉ែត្រដែលផ្ទុកទៅដោយឧបករណ៍សំណង់ធ្ងន់ៗផងបានធ្លាក់មកដីនៅពេលដែលក្រុមកម្មករជនជាតិ 4 នាក់កំពុងធ្វើការនៅខាងក្រោម។នៅពេលដែលបំណែកស្ពានបានធ្លាក់កម្មករម្នាក់បានព្យាយាមគេចចេញពីគ្រោះថ្នាក់នេះ។
ក្រុមប៉ូលិសនិងអ្នកស៊ើបអង្កេតកំពុងធ្វើការតាមដានស្រាវជ្រាវលើការបាក់ធ្លាក់នៃបំណែកស្ពានមួយនេះដែលវាមានតម្លៃទឺកប្រាក់ទៅដល់ 98 លានដុល្លារហើយចាប់ផ្តើមសាងសង់តាំងតែពីឆ្នាំ 2005 ដោយសង្ឃឹមថានឹងបញ្ចប់នៅក្នុងខែមិថុនាឆ្នាំក្រោយ៕
https://i1272.photobucket.com/albums/y389/domneng/Decore/1375175640156_1375175640156_r_zps0d87a50c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/1375175661398_1375175661398_r_zpsefcee16b.jpg
មតិយោបល់