ព័ត៌មានជាតិ

សាហាវណាស់! កូនទាញកាំបិតចាក់ឪពុកបង្កើតស្លាប់ ព្រោះតែចូលទៅឃាត់រឿងជម្លោះ

ក្រចេះ: មានករណីឃាតកម្មមួយបានកើតឡើង ដោយកូនបានធ្វើសកម្មភាពចាក់សម្លាប់ឪពុកបង្កើត បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

មុនពេលកើតហេតុជនសង្ស័យឈ្មោះ គឿន ផារី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្រសាំង បានផឹកស្រាស្រវឹងហើយបានមកដល់ផ្ទះរករឿងប្អូនថ្លៃស្រីឈ្មោះ ព្រាប ស្រីមុំ អាយុ២២ឆ្នាំ ហើយបានយកជំពាមកៅស៊ូបាញ់មកលើប្អូនថ្លៃតែមិនត្រូវ។ ពេលនោះជនរងគ្រោះជាឪពុកឈ្មោះ រិន គឿន ភេទប្រុស ៥៩ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ បានឮកូនៗឈ្លោះគ្នាក៏ចេញមកមើលហើយដេញតាមជនសង្ស័យ ដល់លើផ្លូវលំ និងបានចាប់បោចពិលកូម ពីលើក្បាលជនសង្ស័យ បោកចោលទៅលើផ្លូវពេលនោះជនសង្ស័យ ក៏យកកូនកាំបិតចាក់ទៅលើឪពុក ចំភ្លៅជើងខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានប្រពន្ធនិងកូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល តែអកុសល្យក៏បានដាច់ខ្យល់ស្លាប់តែម្តង។ ចំណែកកូនជនសង្ស័យពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់៕

មតិយោបល់