ព័ត៌មានជាតិ

ថៃបញ្ជូនពលករខ្មែរជាច្រើននាក់ តាមច្រកទ្វារអន្តរជាតិដូង

បាត់ដំបងៈ បើតាមសេចក្តីរាយការណ៍របស់មន្ត្រីនគរបាលអធិការដ្ឋាន ស្រុកកំរៀងបានឲ្យដឹងថា អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរ ចំនួន១៣៥នាក់ មកប្រគល់ឲ្យសមត្ថកិច្ចខ្មែរ កាលពីវេលាម៉ោង៣និង៤០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលអធិការដ្ឋានស្រុកកំរៀងបានឲ្យដឹងទៀតថា អាជ្ញាធរថៃបានបញ្ជូនពលករកម្ពុជា ឆ្លងដែនខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ចំនួន១៣៥នាក់ ស្រីចំនួន៣៧នាក់ ។

ពលករខ្មែរទាំងនោះ ត្រូវបានអាជ្ញាធរខ្មែរបានធ្វើការអបរំ និងណែនាំនូវបញ្ហាផ្សេងៗ ពីបញ្ហាចំណាត់ស្រុក ដោយខុសច្បាប់ វានិងអាចបង្កភាព អន្តរាយដល់អាយុជីវិតបាន ព្រោះដោយសារគ្មានច្បាប់ទម្លាប់ ក្នុងការឆ្លងដែនដោយខុសច្បាប់ និងការរស់នៅផងដែរ។ អាជ្ញាធរខ្មែរបានឲ្យពលករទាំងនោះត្រឡប់ទៅផ្ទះរបស់ពួកគេវិញរៀងៗខ្លួន។

ដោយឡែកអធិការស្រុកសំពៅលូន ក៏បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន១៤នាក់ ដែលបានបញ្ជូនមកប្រគល់ឲ្យខាងអាជ្ញាធរខ្មែរនៅវេលាម៉ោង៥ល្លាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដោយអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរមកតាមច្រកតំបន់ភ្នំដីគីឡូម៉ែត្រលេខ13 ស្រុកសំពៅលូន ចំនួន១៤នាក់ ប្រុស៧នាក់ ស្រី៥នាក់ និងក្មេង២នាក់ ។

ពលករខ្មែរទាំង១៤នាក់នោះ ត្រូវសមត្ថកិច្ចមូលដ្ឋានបានធ្វើការណែនាំ នូវបញ្ហាផ្សេងៗក្នុងការធ្វើចំណាត់ស្រុកដោយខុស បន្ទាប់ពីបាន ធ្វើការអបរំមក លោកអធិការបានផ្តល់សិទ្ធិដល់បងប្អូនប្រជាពលករទាំងនោះឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញរៀងៗខ្លួន៕

មតិយោបល់