Post News Media ព័ត៌មានជាតិ ឡិចស៊ីសRX330ប...

ឡិចស៊ីសRX330បើកទៅបុករថយន្តដឹកស៊ីម៉ង់ត៍! ហេងមែនម្ចាស់ក្រុមហ៊ុនរថយន្តដឹកស៊ីម៉ង់ត៍បង់ឲ្យ៥០០ដុល្លារ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តHiNOធុនធំដឹកស៊ីម៉ង់ត៍បើកឆ្លងផ្លូវត្រូវរថយន្តLuxes RX330បើកបរលឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតគ្រាន់តែរងរបួសស្រាលត្រូវបានរថយន្តដឹកយកទៅជួយសង្រ្គោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង ១១:៥០នាទី ថ្ងៃទី២៤ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក HiNO ពណ៌ត្រួយចេកពាក់ស្លាកលេខព្រះសីហនុ3A 5125 ដឹកស៊ីម៉ង់ត៍បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនឆ្លងផ្លូវត្រូវរថយន្ត Luxes RX330 ពណ៌ ស ពាក់ស្លាកលេខ 2AK-8313 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នា។ លុះមកដល់ចំណុចផ្លូវបំបែកជាបួនហ្រាំងមិនទាន់ក៏ជ្រុ់លទៅបុករថយន្តដឹកស៊ីម៉ង់ត៍ពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់របួសស្រាល ត្រូវបានរថយន្តពេទ្យដឹកយកទៅធ្វើការជួយសង្រ្គោះ។

ក្រោយមកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងដោយភាគីទាំងសងខាងព្រមព្រៀងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តធុនធំជួយចេញខូចខាតចំនួន៥០០ដូល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕