បន្ទាព់ពីមានពាក្យចរចាមអារាមជាច្រើនកន្លងមក ទាក់ទងនឹងការផ្លាស់ទៅកាន់ប្រទេសចិន របស់ខ្សែបម្រើឆ្នើម ក្រុម Barcelona កីឡាករ Andres Iniesta នៅពលនេះ ពាក្យចរចាមអារាមទាំងនោះ ត្រូវបានបញ្ចប់ហើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Asia Sports បានឲ្យដឹងថា ភាពភ្ញាក់ផ្អើលមួយ បានកើតឡើង ក្រោយពីខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Andres Iniesta សម្រេចចិត្តមកចូលរួមជាមួយក្រុមនៅ J-League របស់ប្រទេសជប៉ុន Vissel Kobe ។ ការសម្រេចចិត្តទៅកាន់ជប៉ុននេះដែរ វាជារឿងដ៍ភ្ញាក់ផ្អើលមួយព្រោះថាកីឡាករល្បីល្បី ជាច្រើនក្រោយពីមានវ័យចំណាស់តែងតែទៅលេងនៅចិន ឬសហរដ្ឋអាមេរិក ដែលកម្រមានកីឡាករល្បីរូបណាទៅលេងនៅជប៉ុនណាស់ ព្រោះថា នៅជប៉ុន ថ្វីដ្បិតមានការរីកចម្រើនផ្នែកវិស័យបាល់ទាត់មែន តែមិនសូវចំណាយលុយច្រើនលើការទិញកីឡាករឡើយ។ ក៍ប៉ុន្តែ ការសម្រេចចិត្តរបស់ Andres Iniesta ក្នុងការទៅលេងនៅប្រទេសជប៉ុននេះដែរ ច្បាស់ជាអាចធ្វើឲ្យ J-League របស់ជប៉ុន កាន់តែមានប្រជាប្រិយភាព ជាពិសេសនោះ វានឹងធ្វើឲ្យកីឡាករល្បីល្បី នាជំនាន់ក្រោយៗទៀត ងាកមកចាប់អារម្មណ៍ លីគរបស់ជប៉ុនកាន់តែច្រើនជាងមុនឡើយ។
គួរបញ្ជាក់ផងដែរថា J-League ជប៉ុន ថ្វីមិនសូវល្បីដល់ចិន ដែលហ៊ានចំណាយលុយច្រើនចាយលើកីឡាករល្បីល្បី តែលីគកំពូលនៅអាស៊ីមួយនេះ ហាក់ជោគជ័យច្រើននៅតំបន់អាស៊ី និងកំពុងធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ យ៉ាងខ្លាំងផងដែរ។
មតិយោបល់