ព័ត៌មានជាតិ

គេប្រាប់ថាឈ្នះរង្វាន់កើនដល់១ម៉ឺនដុល្លារ ចាញ់បោកគេអស់លុយ១១៥០ដុល្លារ

ភ្នំពេញៈ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បានមកប្តឹងសមត្ថកិច្ចប៉ុសិ៍្តចោមចៅ សុំការអន្តរាគមន៍ ខណៈបានចាញ់បោក គេតាមទូរសព្ទដោយប្រាប់ថា រូបគាត់បានឈ្នះរង្វាន់ចំនួន១ម៉ឺនដុល្លារ ហើយឲ្យផ្ញើលុយទៅឲ្យគេសម្រាប់រត់ឯកសារជាបន្តបន្ទាប់រហូតអស់លុយពីខ្លួនទើបដឹងថាចាញ់បោកគេ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះវេលាម៉ោង១រសៀលថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០១៧ ទើបរត់ទៅប្តឹងសមត្ថកិច្ចសុំការអន្តរាគមន៍។

ស្ត្រីដែលចាញ់បោកគេនោះឈ្មោះ ហម ផល្លី ភេទស្រី អាយុ៣០ឆ្នាំ មុខរបកម្មការិនីរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ហើយលុយដែលចាញ់បោកគេនោះសរុបចំនួន ១១៥០ ដុល្លារ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ មានមនុស្សម្នាក់បានខលចូលទូរសព្ទរបស់គាត់ថា រូបគាត់បានឈ្នះរង្វាន់ពីធានាគារអេស៊ីលីដា ចំនួនទឹកប្រាក់ ៥,០០០ដុល្លារ។ បន្ទាប់មកជនសង្ស័យនោះ ក៏បានឲ្យគាត់ផ្ញើលុយទៅគេដើម្បីរត់ឯកសារដោយបញ្ជាក់ថាលុយទាំងនោះគេនិងវេតាមគណនេយ្យវីង។ ហើយរូបគាត់ក៏បានយល់ព្រមដោយផ្ញើទៅម្តង១០០ដុល្លារ ជាបន្តបន្ទាប់។

ជនរងគ្រោះបានបន្តថា ក្រោយមកទៀតជនសង្ស័យនោះក៏បានខលមកម្តងទៀតថា លុយរបស់គាត់កើនឡើងរហូតដល់១ម៉ឺនដុល្លារហើយ ធ្វើឲ្យគាត់មានចិត្តរំភើបក្រៃលែងរកអ្វីព្រាបផ្ទឹមមិនបានតែមិននឹកស្មានថាចាញ់បោកគេផ្ញើលុយទៅរហូតសរុបលុយអស់ចំនួន១,១៥០ដុល្លារ អស់លុយផ្ញើឲ្យគេទើបបងប្អូនបង្ខំឲ្យប្តឹងសមត្ថកិច្ចសុំការអន្តរាគមន៍តែម្តង៕

https://youtu.be/9OlMmvE86ts

មតិយោបល់