ព្រៃវែងៈ លោកអធិការស្រុកកញ្រ្ចៀច បានប្រាប់Post News ថា មានករណីចោរលួចរថយន្ត ដោយបានអនុវត្តតាមបញ្ជារបស់ឧត្តមសេនីយ៍ស្នងការខេត្តព្រៃវែង ឲ្យសហការបង្រ្កាបករណីលួចរថយន្តម៉ាក HYBRID PRIUS នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ពេលទទួលបានបទបញ្ជាហើយ អធិការដ្ឋាននគរបាលកញ្រ្ចៀច បានរៀបចំកម្លាំងចុះត្រួតពិនិត្យនៅក្នុងភូមិសាស្រ្ត រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១និង៤៥នាទីរសៀល កម្លាំងប៉ុស្តិ៍ចុងអំពិល ស្រុកកញ្រ្ជៀច បានឃើញ ជនសង្ស័យឈ្មោះ សួង វណ្ណដា ភេទប្រុស អាយុ២៨ឆ្មាំ នៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង និងវត្ថុតាង រថយន្តដែលមានភិនភាគដូចខាងលើ នៅផ្ទះជនសង្ស័យនៅភូមិមានជ័យ ឃុំ ចុងចុងអំពិល ស្រុកកញ្រ្ជៀច។
ហើយជនសង្ស័យ បានសារភាពថា ខ្លួនបានលួចរថយន្តនេះ មកពីម្តុំក្រោយពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។ សមត្ថកិច្ចយើងក៏បានឃាត់ខ្លួន
ជនសង្ស័យ និង វត្ថុតាង នៅអធិការដ្ឋាននគរបាលស្រុកកញ្រ្ជៀច ដើម្បីក៏សាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់