ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ ត្រូវស្លាប់ភ្លាមៗ នៅនឹងកន្លែង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បង្កទ្បើងដោយខ្លួនឯង

ព្រះសីហនុ​: លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលបន្ទុកផ្នែកចរាចរណ៍ខេត្តព្រះសីហនុ បានប្រាប់ Post News ថា កាលពីវេលាម៉ោង​ ០៨ និង៣០នាទី​ព្រឹក​ថ្ងៃទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ មានមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង បានបណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅ​លើផ្លូវ​ជាតិ​លេខ​៤​ ត្រង់ចំណុច​ មុខ​កន្លែង​ក្រឡុក​ស៊ីម៉ងត៍​ SCG​ ស្ថិត​នៅ​ក្នុង​ភូមិ​2​ សង្កាត់​លេខ​1​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​។

ម៉ូតូបង្ក​​ម៉ាក​ HONDA​ CLICK ពណ៌ក្រហម ពាក់ផ្លាកលេខ​ភ្នំពេញ​1AP-2126 បើកបរ​ដោយ​ឈ្មោះ​ ZHU LI JUN ភេទ​ ប្រុស​ ឆ្នាំ​កំណើត​ 04-Jan-1972 ជនជាតិ​ ចិន​ កាន់​លិខិត​ឆ្លងដែន​លេខ​ EI6033081​ មាន​សុពលភាព​ 07-05-2024 ធ្វើ​ការងារនៅ​រោងចក្រ​ស្បែកជើង​ ញ៉ូវ​ ស្តារ​ ស្នាក់ នៅ​ក្នុង​ក្រុម២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានបើកបរក្នុងទិសដៅពី​ខារ៉ាអូខេ​សៀង​ ហៃ​ ឆ្ពោះទៅ​រោងចក្រ​ញ៉ូវ​ស្តារ​ លុះ​ដល់ចំណុចខាងលើ​ ក៏បាន​រ៉េចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​នឹង​លូ​ បណ្ដាល​ឲ្យ​ស្លាប់​ខ្លួន​ឯង​នៅ​នឹង​កន្លែង​កើតហេតុ​តែម្ដង។

តាម​ប្រធាន​រដ្ឋបាល​រោងចក្រ​ញ៉ូវ​ ស្តារ​ បានប្រាប់ឲ្យដឹង​ថា​ «មុខ​ពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​ បានផឹក​ស្រាបៀរ​ នៅ​ក្នុង​រោងចក្រ​លុះ​ដល់​វេលា​ម៉ោង​ ៨យប់​ ក៏បាន​បបួល​គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​ នៅ​ខារ៉ាអូខេ​សៀងហៃ​ រហូត​ដល់​ម៉ោង​ប្រមាណ​១០ យប់​ បាន​ចេញ​ពី​ខារ៉ាអូខេ​ ឆ្ពោះទៅ​រោងចក្រ​ញ៉ូវ​ស្តារ​ វិញ​ តែ​បាត់​ដំណឹង​តែម្ដង​ រហូត​ដល់​ថ្ងៃ​នេះ ​ទើប​ខាង​រោង​ចក្រ​ដឹងដំណឹង​ថា​ជនរងគ្រោះ បានជួបគ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​»។

បច្ចុប្បន្ន​សាកសព​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់​ហេតុ រួច​ប្រគល់​ជូន​ទៅ​តំណាង​រោងចក្រ​ញ៉ូវ​ស្តារ​ ដើម្បី​ចាត់ចែង​ រីឯ​វត្ថុតាង​ ម៉ូតូ​០១គ្រឿង​ ​បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​៕

https://youtu.be/ExMCWa1VxZM

មតិយោបល់