នៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតូ EICMA ក្រុមហ៊ុន BMW បានបង្ហាញនូវឈុតសម្លៀកបំពាក់សម្រាប់ការពារនៅពេលជិះម៉ូតូ។
DoubleR RacrAir ជាឈុតសម្លៀកបំពាក់ដ៏អស្ចារ្យមួយសម្រាប់អ្នកនិយមជិះម៉ូតូធំ ព្រោះថាវាមានពោងសុវត្ថិភាព ដែលជួយកាត់បន្ថយនៅពេលមានគ្រោះថ្នាក់។ ឈុតនេះ ត្រូវបានបញ្ជាក់ឲ្យបច្ចេកវិទ្យាទំនើកដែលមានពោងការពារនៅត្រង់ខ្នង កែងដៃ ជើង ចំនួនទ្រូង។ អ្នកវិទ្យាសាស្ត្របានសិក្សា និងសាកល្បងទៅលើសម្លៀកបំពាក់នេះយ៉ាងយកចិត្តទុកដាក់ ទើបដាក់បង្ហាញដល់អតិថិជន។
ក្រុមហ៊ុន BMW បានរំពឹងថា ឈុតនេះនឹងជួយសម្រួលនូវបញ្ហាមួយចំនួននៅពេលជួបគ្រោះថ្នាក់ ហើយក៏សង្ឃឹមថា អតិថិជនរបស់ខ្លួនគ្រប់រូបនឹងចាប់អារម្មណ៍។
គួរបញ្ជាក់ផងដែរថា ឈុតសម្លៀកបំពាក់នេះ នៅមិនទាន់ដឹងថានឹងចេញលក់នៅពេលណានោះទេ ហើយសម្រាប់តម្លៃក៏មិនទាន់ដឹងដែរ៕
មតិយោបល់