ព័ត៌មានជាតិ

ផ្អើលមនុស្សម្នាលោតចុះ ខណៈសាឡាងមួយគ្រឿង ស្រាប់តែក្រទ្បាប់

ក្រចេះ: កាលពីវេលាម៉ោង ១ និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីក្រឡាប់ដរចម្លង ដែលធ្វើដំណើរពីឬស្សីចារ ទៅជ្រោយបន្ទាយ នៅត្រោយខាងលិច ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ករណីនេះ កើតទ្បើងដោយសាររថយន្តយីឌុបដឹកឈើចំនួនពីរគ្រឿង ដោយរថយន្តទី១ បានបើកចូលសាឡាងជាស្ថាពរ បន្ទាប់មក រថយន្តទី២ បានបើកចូលបន្ត នៅពេលចូលទៅដល់សាឡាង ស្រាប់តែចាប់ផ្តើមផ្អៀងម្តងបន្តិចៗ បណ្ដាលឲ្យក្រឡាប់តែម្តង ខណ:មនុស្សដែលជិះនៅលើនោះ ក៏នាំលោតគេចចេញអស់៕

មតិយោបល់