ព័ត៌មានជាតិ

សង្ស័យករណីឃាតកម្ម ខណៈប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ នៅជិតមាត់ស្រះ

បន្ទាយមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា​ សង្ស័យមានករណីឃាតកម្មមួយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ដែលជនរងគ្រោះមានអាយុប្រហែល ៥៦ ឆ្នាំ។ ហេតុការណ៍នេះ បានកើតទ្បើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បធ្វើកោសល្យវិច័យ ស្រាវជ្រាវថា ករណីនេះ ជារឿងអ្វីឲ្យពិតប្រាកដ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់