ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ធ្វើការបណ្ដេញជនជាតិចិននិងវៀតណាម តាមច្រកទ្វារអន្តរជាតិចន្ទាយចក្រី!..

​ភ្នំពេញ: នៅថ្ងៃស្រុក ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិចិន ចំនួន៤នាក់(ប្រុស) និងជនជាតិវៀតណាមចំនួន៥នាក់/ស្រី៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអន្តរជាតិចន្ទាយចក្រី និងច្រកទ្វារអាកាសអន្តរជាតិភ្នំពេញ។

ជនជាតិចិនទាំង៤នាក់ខាងលើពាក់ព័ន្ធករណីគំរាមគំហែង ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណែត ចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តកំពត។
ចំណែកជនជាតិចិន១នាក់ទៀត ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅប្រទេសកម្ពុជា បានអនុវត្តទោសក្នុងពន្ធនាគារចំនួន ២ឆ្នាំ ៣ខែរួច និងមានពាក់ព័ន្ធករណីល្មើសច្បាប់ផ្សេងទៀតដែលបានប្រព្រឹត្តនៅប្រទេសចិន។
ជនជាតិវៀតណាមចំនួន៥នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់៕

មតិយោបល់