ព័ត៌មានជាតិ

ស្រាបៀរអាន់ឆ័រ ប្រហែល៣០០កេស ក្រាលពេញផ្លូវ ខណៈរថយន្តមួយគ្រឿងបានក្រឡាប់ផ្ងារជើង

ភ្នំពេញៈ ស្រាបៀរអាន់ឆ័រ ប្រហែល៣០០កេស បានខ្ទាតចេញពីរថយន្ត ខណៈដែលអ្នកបើកបររថយន្តលឿន អកសឺជាមួយរថយន្តមួយគ្រឿងផ្សេងទៀតកំពុងរីយ៉ែថយក្រោយ ហើយរថយន្តដឹកស្រាបៀរបានបួងចង្កូតគេច ទើបបណ្តាលឲ្យបុកឡើងឃើញសួនពុះចែកទ្រូងផ្លូវ ខ្ចាក់ចេញស្រាបៀរប្រហែល៣០០កេសនេះតែម្តង ។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភាឆ្នាំ ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើម៉ាក HYUNDAI ពណ៌ស ជាប្រភេទឃ្លប់ ដឹកទំនិញពណ៌ស ពាក់ស្លាកលេខ 2AP-5963 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ជិតចំណុចកើតហេតុ ក៏មានរថយន្តដឹកគ្រឿងសំណង់មួយគ្រឿង រីយ៉ែថយក្រោយចេញពីដេប៉ូសំណង់ នៅខាងស្តាំដៃ ខណៈនោះរថយន្តដឹកស្រាបៀរ បាន បួងចង្កូតមកឆ្វេងដៃយ៉ាងប្រញ៉ាប់ បានជ្រុលបុកឡើងខឿនសួនពុះចែកទ្រូងផ្លូវទើប បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ដាច់ឃ្លប់រថយន្តខ្ចាក់ចេញសុទ្ធតែស្រាបៀររបស់ក្រុមហ៊ុន អាន់ឆ័រ ប្រហែល៣០០កេស តែមិនមានមនុស្សណា គ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតសម្ភារៈតែប៉ុណ្តោះ ។

ក្រោយកើតហេតុ ខាងក្រុមហ៊ុនបានឲ្យរថយន្តមួយគ្រឿងទៀតមកសាងលើកយក ស្រាបៀរ ទាំងប្រហែល៣០០កេស មានបែកខ្លះដឹកទៅបន្តទៀត ។ ដោយឡែករថយន្តយកទៅជួសជុលខ្លួនឯង ហើយបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចជំនាញ ចេញថ្លៃជួយជុលឃើញដូចដើមវិញ ដើម្បីបញ្ចប់រឿង៕

មតិយោបល់