ភ្នំពេញៈ យុវជនជនជាតិវៀតណាមម្នាក់រងរបួសធ្ងន់សង្ស័យបាក់ជើងនិងយុវជន២នាក់ទៀតរងរបួសស្រាល ខណៈដែលជិះម៉ូតូឌុបគ្នាបានបុកគ្នាពេញទំហឹងរវាងរថយន្តនិងម៉ូតូ។
ហេតុករណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AE 1548 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
ចំណែកម៉ូតូម៉ាកZoomer X ពណ៌ខ្មៅ លាយទឹកក្រូចពាក់ស្លាកលេខ ភ្នំពេញ1GI 8537 ខូចខាតកំណាត់មុខជិះដោយយុវជនជនជាតិវៀតណាម រងគ្រោះធ្ងន់សង្ស័យបាក់ជើងឆ្វេងនិងឌុបយុវជន២នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេយុវជនរបួសធ្ងន់ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ ខាងលើ បើកក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងខាងលើជិះដោយយុវជនខាងលើនិងរួមដំណើរដោយយុវជន២នាក់ទៀតក្នុងទិសដៅពីកើតទៅលិច។ ស្រាប់តែបុកគ្នាពេញទីហឹងបណ្តាលឲ្យម៉ូតូខាងលើដួលម្នាក់របួសជើងឆ្វេងធ្ងន់ធ្ងរសង្ស័យបាក់ជើងនិង២នាក់ទៀតរបួសស្រាលរថយន្តកំពិតកំណាត់មុខផ្នែកខាងឆ្វេងរីឯម៉ូតូខូចខាតផ្នែកខាងមុខ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងបានហៅរថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែតដឹកជនរងគ្រោះទៅមន្ទីរពេទ្យនិងទាក់ទងផ្នែកជំនាញដើម្បីធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់