ព័ត៌មានជាតិ

មគ្គុទេ្ទស (ភាសាចិន)ម្នាក់ ខឹងសង្សារហាមមិនឲ្យផឹកស្រា ចង.ក សម្លាប់ខ្លួន!

សៀមរាប: លោក វរសេនីយ៍ត្រី ដា ចម្រើន អធិការរងក្រុងសៀមរាប បានប្រាប់Post Newsថា នៅវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ជា មគ្គុទេ្ទស (ភាសាចិន) បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោអាធ័ម នៅចំណុចក្រុមទី៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សពជនរងគ្រោះមានឈ្មោះ តាំង គីមហុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមគ្គុទេ្ទស (ភាសាចិន) មានស្រុកកំណើតក្រុងភ្នំពេញ ទីលំនៅបច្ចុប្បន្ន ក្រុមទី៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើអត្តឃាតចង.ក​ នឹងក្រមា ពណ៌ក្រហមស មានកម្ពស់ប្រហែល៤ម៉ែត្រ ស្លាប់យ៉ាងរន្ធត់ ។

ព្រោះតែមូលហេតុ ខឹងសង្សារ ហាមមិនឲ្យផឹកស្រា។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់