ព័ត៌មានជាតិ

ក្មេងដែលវង្វេងម្ដាយពេលនេះកម្លាំងនគរបាលអន្តរាគមន៍ខេត្តព្រះវិហាររកឃើញហើយ

ព្រះវិហារ: នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងនគរបាលអន្តរាគមន៍ខេត្តព្រះវិហារ ដោយបានទទួលពាក្យបណ្តឹង ពីម្តាយជនរងគ្រោះវេលាម៉ោង ៨និង២០នាទី និងមានបទបញ្ជាពីថ្នាក់ដឹកនាំកម្លាំងអន្តរាគមន៍ ចេញល្បាតរកឃើញក្មេង ដែលវង្វេងម្តាយវិញហើយ នឹងបានប្រគល់ជូនម្តាយវិញ ដើម្បីយកទៅលំនៅដ្ឋានវិញ កាលពីវេលាម៉ោង ៨និង៣០នាទីយប់។

ករណីនេះប្រើកម្លាំង ៨នាក់ ម៉ូតូ ៤គ្រឿង ម្តាយក្មេងឈ្មោះ យឿន ដា អាយុ ២៣ឆ្នាំ កូនឈ្មោះ វ៉ាត់ បញ្ញាបុត្រ ភេទប្រុស អាយុ ៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕

មតិយោបល់