ថ្មីៗនេះស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ បានផ្តល់កំណើតឲ្យកូនប្រុសដ៏គួរឲ្យអាណិតទើបតែពីរសប្តាហ៍ ប៉ុន្តែមុខមាត់របស់គាត់ដុះសាច់ដុំធំ បណ្តោលឲ្យក្បាលរបស់គាត់ចេញជារាងបេះដូង។ ម្តាយរបស់ក្មេងប្រុសនោះមានឈ្មោះ Mailani Muhammad វ័យ ២២ ឆ្នាំ រីឯឪពុក Buasin វ័យ ៣២ ឆ្នាំ ពួកគេទាំងពីរគឺជាកសិករដែលរស់នៅតំបន់ដាច់ស្រយោលមួយ ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីជាម្តាយបានបញ្ជាក់ថាគាត់ចាញ់កូនរយៈពេល ៤ ខែជាប់ៗគ្នា ដោយសារតែមន្ទីរពេទ្យនៅឆ្ងាយពេកគាត់មិនទៅពិនិត្យឲ្យត្រឹមត្រូវទេ គឺបានត្រឹមតែទៅហាងលក់ថ្នាំតូចមួយដែលនៅក្បែរនោះ។ ម្យ៉ាងទៀតក្មេងប្រុសដ៏កំសត់នេះមិនបានកើតនៅមន្ទីរពេទ្យទេ គឺគាត់កើតនៅក្នុងផ្ទះដោយមានជំនួយពីឆ្មប។ ឥឡូវនេះប្តីប្រពន្ធទាំងពីរខំប្រឹងស្វះស្វែងរកជំនួយពីសប្បុរសគ្រប់គ្នាដើម្បីយកថវិការទៅជួយសង្រោះកូនរបស់ខ្លួនដែលកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យខេត្តនៃប្រទេសនេះ៕
ព័ត៌មានជាតិ
មតិយោបល់