ព័ត៌មានកីឡា

កុំភ្លេច! គូពិសេសប្រចាំសប្តាហ៍ទី៧ ទ័ព ជាមួយ ណាហ្គាវើល

ក្របខណ្ឌបាល់ទាត់កំពូល​កម្ពុជា រដូវកាល ២០១៨ ឈាមដល់​សប្ដាហ៍​ទី​៧ មាន​ការ​ប្រកួត​ចំនួន ៣ គូ​ក្នុង​នោះ​ក៏​មាន​គូ​ពិសេស​មួយ​គូ​ ​ដែល​ជាការ​ជួប​គ្នា​រវាង ក្រសួង​ការពារ​ជាតិ ហៅកាត់ទ័ព ទទួលស្វាគមន៍ ណាហ្គាវើល នៅ​ម៉ោង ៦:០០ នាទី​ល្ងាច​នេះ ​​នាកីឡដ្ឋានស្តាត​ចាស់។

រង់ចាំមើលថា ណាហ្គាវើល អាចរក្សាកំណត់ត្រាមិនចាញ់ បន្តឈរកំពូលតារាងបានទេ? ស្របពេលដែលម្ចាស់ផ្ទះកំពុងត្រូវការពិន្ទុ ជាចាំបាត់ដើម្បីប្រកួតប្រជែងតំបន់កំពូលតារាងដែរ៕

មតិយោបល់