ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បុកទម្លុះចូលផ្ទះលក់ដូររបស់ប្រជាពលរដ្ឋ ខ្ទេចទាំងយប់

កំពង់ឆ្នាំង: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត១គ្រឿង បានបុកចូលផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ៩១-៩២ មុខវិទ្យាល័យក្រុងកំពង់ឆ្នាំង (ទួលក្រាំង) ក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នៅក្នុងហេតុការណ៍នេះដែរ ក៏បានបណ្ដាលឲ្យខូចតូបលក់ដូរទំហំ (៤×៤)ម៉ែត្រ ធ្វើពីឈើ និងស័ង្កសី ខូចអស់ស្ទើរទាំងស្រុង និងខូចខាតសម្ភារ:មួយចំនួន រួមទាំងរថយន្តផងដែរ តែសំណាងមិនបណ្តាលឲ្យនរណាម្នាក់ មានគ្រោះថ្នាក់នោះទេ៕

មតិយោបល់