ព័ត៌មានជាតិ

សំណាង១ក្នុង១០០០គ្រោះថ្នាក់! គាបជាប់ខាងក្រោមរថយន្ត មនុស្សមិនអី

ភ្នំពេញ: រថយន្តហុយ៉ាន់ដាយ មួយគ្រឿងបើកឆ្លងផ្លូវ ម៉ូតូទៅត្រង់ ជ្រុលបុកចូលរថយន្តគាបម៉ូតូក្រោមរថយន្តអ្នកជិះរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចទល់មុខជីរេសកាហ្វេ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3786។ ចំណែកម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BW-1197។ អ្នកបើករថយន្ត និងម៉ូតូមិនត្រូវបានស្គាល់ឈ្មោះនោះទេ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូខាងលើ ជិះដោយយុវជនម្នាក់ តាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង តាមផ្លូវអទិភាព ខណ:មកដល់ចំណុចកើតហេតុ ក៏មានរថយន្តខាងលើបើកឆ្លងផ្លូវពីកើតទៅលិចធ្វើឲ្យម៉ូតូអកហ្សឺចាប់ហ្វ្រាំង ដួលរអិលម៉ូតូខ្ទាតចូលកណ្តាលរថយន្តចំហៀងខាងឆ្វេង។ ឯអ្នកបើកម៉ូតូអុកគូថ របួសស្រាលម៉ូតូខូចខាតកំណាត់មុខចំហៀងខាងឆ្វេង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទុកខាងផ្លូវ រួចតំណាងភាគីទាំងសងខាង ចរចារគ្នា ដោយភាគីខាងរថយន្តសុខចិត្តចេញថ្លៃខូចខាតចំនួន១៧០ដុល្លារ បញ្ចប់រឿង៕

មតិយោបល់