ព្រះសីហនុៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពឆក់កាបូបរបស់បុរសជនជាតិចិន កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចតំបន់ឧត្តុនិយម នៅភូមិ៣ សង្កាត់លេខ ៣ ក្រុង-ខេត្តព្រះសីហនុ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ។
ក្នុងកាបូបនោះដែលជនសង្ស័យឆក់នោះ មានលុយ ជិត១ម៉ឺនដុល្លារ ,លិខិតឆ្លងដែន១ច្បាប់ ,ទូរសព្ទដៃ១គ្រឿង ម៉ាក IPHONE 7 ពណ៌ផ្កាឈូក , ដុំសាកទូរសព្ទ១ និងកាតផ្សេងៗ៥សន្លឹក។
ជនសង្ស័យទាំង៤នាក់ ទី១ ឈ្មោះ ខៃ ស៊ីង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស មានទីលំនៅ ក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) , ទី២ឈ្មោះ ស្រេង ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ ជានិស្សិត មានទីលំនៅក្រុម៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយ ) , ទី៣ឈ្មោះ មាស សម្បត្តិរតនា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត ) និងជនសង្ស័យទី៤ឈ្មោះ ចេន ស៊ីវនេង ភេទប្រុស អាយុ១៥ឆ្នាំ សិស្ស មានទីលំនៅក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត )។
ដកហូតបាន កាបូបពណ៌ខ្មៅ១ (ជារបស់ជនរងគ្រោះ), លិខិតឆ្លងដែន១ច្បាប់, កាត ៥សន្លឹក , លុយ១,២០០ដុល្លារ, ទូរសព្ទដៃ ១គ្រឿង ម៉ាក IPHONE7 ពណ៌ផ្កាឈូក ,ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ សេរ៊ីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1F-1154 និងម៉ូតូ ហុងដាសេ១២៥ សេរ៊ីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ (ជាផលនៃអំពើទុច្ចរិត យកលុយដែលឆក់បានទៅទិញម៉ូតូ )៕
មតិយោបល់