ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានបញ្ជូនខ្លួន ជាមេឆ្នោតវៀតណាម ២ នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
បើយោងតាមសមត្ថកិច្ច ស្ដ្រីសង្ស័យទាំង២នាក់ ទី១ឈ្មោះ បុទម ស្រីនុច ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មេកន្ទុយលេខ និងទី២ឈ្មោះ ហ្គេច ជូ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ កន្ទុយលេខ។
សូមជម្រាបជូនថា កម្លាំងនគរបាលអធិការដ្ឋានខណ្ឌឫស្សីកែវ បានឃាត់ខ្លួនស្ត្រីសង្ស័យទាំង២នាក់ខាងលើ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅ២ទីតាំងផ្សេងគ្នា ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
នៅពេលចុះបង្ក្រាបនោះ សមត្ថកិច្ចដកហូតបានសម្ភារៈដូចជា ៖
-ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ
-ប៊ិចចំនួន ៣ដើម
-ម៉ាស៊ីនគិតលេខចំនួន ១គ្រឿង
-ប្រាក់ចំនួន ១០៤,៣០០ រៀល
សូមបញ្ជាក់ថា សំណុំរឿងនេះស្ថិតនៅក្រោមចំណាត់ការលោក វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់