ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ំមួយបានកើតឡើង រវាងម៉ូតូ និងរថយន្តហាយឡែនឌ័រ ធ្វើឲ្យភាគីរថយន្តជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។
ប្រភពពព័ត៌មានបានឲ្យដឹងថា ដំបូងឡើងរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2X-1416 បើកបរដោយជនជាតិចិនប្រុសស្រី២នាក់ ជាបុគ្គលិកកាស៊ីណូ ជីន ម៉ា បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងកាត់ផ្លូវ ស្រាប់តែត្រូវម៉ូតូ១គ្រឿងម៉ាក អែប្លែក ពណ៌សលាយក្រហម គ្មានស្លាកលេខ បើកបរដោយបុរសជនជាតិវៀតណាម ម្នាក់ បុកពេញទំហឹង ចំណែករថយន្តបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបន្ត បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង៕
មតិយោបល់