កំពតៈ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ មានករណីជនបរទេសចំនួន២នាក់ បានស្លាប់នៅគោលដៅខុសគ្នា។
ជនបរទេសដែលស្លាប់ទី១ឈ្មោះ JONES MATTHEW DAVID NEVILL ភេទប្រុស ឆ្នាំកំណើត ២៣-០១-១៩៧៧ សញ្ជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ526403778 ជាភ្ញៀវទេសចរណ៍ ដែលស្នាក់នៅភូមិ អូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានស្លាប់នៅក្នុងបារ NOLA ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
២.ឈ្មោះ TAFF JAMES EDWARD ភេទ ប្រុស ថ្ងៃខែឆ្នាំកំណើត ០៦.០៣.១៩៨៣ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 527848745 ប្រភេទទិដ្ឋាការ (EI) ស្នាក់នៅមិនប្រកបអាជីវកម្ម ដែលបានស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពតខេត្តកំពត បានស្លាប់នៅមន្ទីរពេទ្យស៊ុនយ៉ាឃៀល ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
តាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់មន្ទីរពេទ្យ ស៊ុនយ៉ាឃៀល និងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត សន្និដ្ឋានថា ការស្លាប់នេះ បណ្តាលមកពីគាំងបេះដូង។
ក្រោយកើតហេតុលោកឧត្តមសេនីយ៍ស្នងការឲ្យការិយាល័យអន្តោប្រវេសន៍ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មាន ទៅស្ថានទូត អង់គ្លេស និងសាច់ញាតិរបស់សព។
តាមការឯកភាពរបស់ស្ថានទូត និងសាច់ញាតិសពបានបញ្ជូនសពជនបរទេសទាំង២ខាងលើ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសមៈ (មន្ទីរពេទ្យរុស្ស៊ី) ក្រុងភ្នំពេញ៕
មតិយោបល់