ព័ត៌មានអន្តរជាតិ

កងទ័ពយុទ្ធសាស្ត្រមីស៊ីលរុស្ស៊ី ទទួលបានសមត្ថភាពថ្មី ដើម្បីទប់ស្កាត់អាវុធនុយក្លេអ៊ែរ

រុស្ស៊ីៈ មេបញ្ជាការ​កងទ័ព​ម​ហាយ​ក្ស​នុយក្លេអ៊ែរ​រុស្ស៊ី​លោក Sergei Karakayev បាននិយាយថា ការចែករំលែកនៃអាវុធទំនើប ទៅដល់កងកម្លាំងយុទ្ធសាស្ត្រមីស៊ីលខ្លួន បានកើនឡើងរហូតដល់ ៦៦ %ហើយ ដែលផ្តល់ឲ្យពួកគេនូវសមត្ថភាពថ្មី ដើម្បីទប់ស្កាត់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។

លោក Karakayev បាននិយាយថា ការអនុវត្តន៍ផែនការឆ្នាំ ២០១៧ ស្តីពីការបង្កើតការផ្ដល់អាវុធនុយក្លេអ៊ែរ និងអង្គភាពយុទ្ធសាស្ត្រមីស៊ីលទ្បើងវិញ បានអនុញ្ញាតឲ្យមានការបង្កើនការចែករំលែកគំរូអាវុធមីស៊ីលទំនើប រួមទាំងគ្រឿងបរិក្ខារយោធាជាច្រើនបន្ថែមទៀត ដល់កងកម្លាំងរុស្ស៊ី។

ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីនឹងបន្តខំប្រឹងប្រែងបង្កើនតួនាទីរបស់កងទ័ពជើងទឹកខ្លួន ដើម្បីទប់ស្កាត់អាវុធនុយក្លេអ៊ែរ៕

មតិយោបល់