បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់គ្រប់ប្រភេទ តាមបន្ទាត់ព្រំដែន សហការជាមួយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរង ផែនប្រឆាំងបទល្មើស បានឃាត់រថយន្ត ១គ្រឿង ដឹកជញ្ជូនសត្វព្រៃខុសច្បាប់ រួមមានសត្វអន្សង និងអណ្តើក នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតនៅក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
ព័ត៌មានជាតិ
មតិយោបល់