កំពង់ធំៈ ក្មេងស្រីៗចំនួន២នាក់ ដែលកំពុងពេញស្រឡាញ់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២និង១០នាទី ត្រង់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្រះទឹក ក្នុងភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់ ដែលលង់ទឹកស្លាប់ខាងលើ ទី១មានឈ្មោះ ស៊ៀន ឡាត់ ភេទស្រី អាយុ១៤ឆ្នាំ និងទី២ឈ្មោះ ស៊ៀន លីស ភេទស្រី អាយុ៨ឆ្នាំ។
សូមបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ បានស្លាប់ ខណៈដែលដឹកគោឲ្យផឹកទឹក ទើបបណ្តាលឲ្យរអិលជើងធ្លាក់ក្នុងស្រះ បណ្តាលឲ្យលង់ស្លាប់តែម្តង៕


មតិយោបល់