ព័ត៌មានជាតិ

ករណីគំនុំឈានដល់ប៉ុនប៉ងមនុស្សឃាត ប្រើកាំភ្លើងខ្លីបាញ់បុរសម្នាក់ ៥គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៧.០០នាទីនៅចំណុចផ្ទះឈ្មោះ ហឿន ឈុន ស្ថិតភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះហឿន ឈុន ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។ (មានរបួសចំខ្នងចំនួន០៤កន្លែងនិងជើងចំនួន០១កន្លែង)

ជនសង្ស័យ (ចំនួន០២នាក់)៖
១.ឈ្មោះ រី ហៀង ហៅ(ត្រង៉ោល) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ (ជនដៃដល់)(គេចខ្លួន)
២.ឈ្មោះ ស្រ៊ន ជិៈ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ (គេចខ្លួន)

វត្ថុតាងចាប់យកមាន៖
១.សំបកគ្រាប់កាំភ្លើងចំនួន០២គ្រាប់។
២.ក្បាលគ្រាប់ចំនួន០១គ្រាប់។
៣.ស្រោមដាវពណ៌ខ្មៅចំនួន០១

សភាពរឿងហេតុ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ឈ្មោះ ហឿន ឈុន បានទៅទិញបារីនៅផ្ទះឈ្មោះ ឈួន អ៊ីម ភេទស្រី អាយុ ៤៣ឆ្នាំ ស្រាប់តែពេលនោះឈ្មោះ ស្រ៊ន បានវាយឈ្មោះ ហឿន ឈុន បីទៅបួនដៃហើយរត់ទៅរោងគោរបស់ឪពុកគេនៅជិតនោះ ហើយឈ្មោះ ហឿន ឈុន បានដើរមកផ្ទះរបស់ខ្លួន ស្រាប់តែពេលនោះឈ្មោះ ស្រ៊ន ជិះបានទូរស័ព្ទហៅឈ្មោះ រី ហៀង ឲ្យមករោងគោរបស់ឪពុករបស់ខ្លួនពេលនោះឈ្មោះ រី ហៀង ក៏បានជិះម៉ូតូមកដល់បានឌុបឈ្មោះ ស្រ៊ន ជិះមកឈប់ពីមុខផ្ទះឈ្មោះ ហឿន ឈុន ហើយពេលនោះឈ្មោះ ស្រ៊ន បានចុះពីលើម៉ូតូដោយកាន់ដាវមួយដើម ចំណែកឈ្មោះ រី ហៀង បានកាន់កាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បានចុះពីលើម៉ូតូដើរចូលទៅផ្ទះឈ្មោះ ហឿន ឈុន រួចបានបាញ់ទៅលើឈ្មោះ ហឿន ឈុន ចំនួន ០៥គ្រាប់ចំខ្នងខាងក្រោយចំនួន០៤គ្រាប់ និងចំជើងខាងស្តាំចំនួន០១គ្រាប់ រួចហើយពួកគេទាំងពីរនាក់បានជិះម៉ូតូគេចខ្លួនបាត់។
​ ចំណែកឈ្មោះ ហឿន ឈុន ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តយកទៅសង្គ្រោះនៅឯមន្ទីពេទ្យរាជធានីភ្នំពេញ។

ករណីខាងលើនេះកើតចេញពីរឿងគំនុំ។

ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់