ព័ត៌មានកីឡា

League 3 ចាំស្វាគមន៍ Ronaldo

ក្រោយពីលេចលឺពត៌មានល្ហិចល្ហៀង ពីការចាកចេញរបស់ខ្សែប្រយុទ្ធអន្តរជាតិ ពរទុយហ្គាល់ Cristiano Ronaldo នោះ បានធ្វើឲ្យក្លិបនៅលីគធំៗ៣ កំពុងចង់​បានខ្សែប្រយុទ្ធស៊ុតមិនរីងស្ងួតរូបនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Besoccer បានឲ្យដឹងថា Ronaldo កំពុងត្រូវបានក្លិបធំៗ នៅលីគកំពូលធំៗ៣ផ្សេងគ្នា ចង់បានកីឡាកររូបនេះ នៅរដូវកាល​ក្រោយ។ ក្លិបដែលចង់បាន Ronaldo នោះរួមានដូចជា ក្រុមបីសាចក្រហម Manchester United នៅ Premier League, ក្រុមអ្នកមានបារាំង Paris Saint Germain នៅ League1 និងក្រុមនៅក្របខ័ណ្ឌ MSL របស់ហរដ្ឋអាមេរិក។ ក្នុងនោះដែរ តារាស៊ុត Ronaldo នឹងទទួលបានតម្លៃពលកម្ម​ច្រើនប្រសិនបើព្រមចាកចេញពី Real Madrid ជាពិសេស Paris Saint Germain និងក្លិបនៅសហរដ្ឋអាមេរិក មិនស្តាយលុយឡើយ ក្នុងការចំណាយ​ទិញកីឡាករល្អបែបនេះនោះ។

យ៉ាងណាវិញ នៅថ្ងៃដង្ហែរពាន Champion League ទៅកាន់ទីក្រុងម៉ាឌ្រីត ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានប្រាប់អ្នកគាំទ្រ Real Madrid ពីការបន្តនៅជាមួយក្រុមអេស្ប៉ាញ នៅរដូវកាលក្រោយនេះទៀត ដែលមានន័យថា កីឡាកររូបនេះ មិនចាកចេញពី Bernabeu ឡើយ។

មតិយោបល់