ព័ត៌មានជាតិ

រថយន្តដឹកទឹកកអនាម័យខ្លាឃ្មុំ បើកប៉ះម៉ូតូលោកតាវ័យចំណាស់ម្នាក់ ដួលរងរបួស!..

ភ្នំពេញ: រថយន្តម៉ាកគាដឹកទឹកកកអនាម័យខ្លាឃ្មុំបើកជ្រុលប៉ះម៉ូតូវីវ៉ាជិះដោយបុរសវ័យចំណាស់ម្នាក់សង្ស័យបាក់ជើងឆ្វេង។
ហេតុការណ៍បានកើតឡើងកាលពីវេលាកាលម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅមុខសាលាបែលធី ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

រថយន្តម៉ាកគា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ 1419 អ្នកបើកបរឈ្មោះ ស៊ីម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ចំណែកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខឃ ៣០២៤ បប១ បើកដោយបុរសវ័យចំណាស់ម្នាក់ឈ្មោះ អឹង សេង អាយុ៧៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោកតាខាងលើជិះម៉ូតូខាងលើក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៥ បំណងទៅទទួលចៅចេញពីសាលា ខណ:មកដល់កន្លែងកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវជិតផុតក៏ស្រាប់តែរថយន្តដឹកទឹកកកអនាម័យខាងលើបើកក្នុងទិសដៅពីជើងទៅត្បូងបានជ្រុលប៉ះម៉ូតូពីខាងស្តាំបណ្តាលឲ្យដួលម៉ូតូរបួសធ្ងន់សង្ស័យបាក់ជើងឆ្វេងត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុយកម៉ូតូនិងរថយន្តដាក់ខាងរួចភាគីខាងរថយន្តនិងដំណាងភាគីម៉ូតូកំពុងដោះស្រាយគ្នាឈានទៅបញ្ចប់រឿង៕

មតិយោបល់