ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្រែអំបិលបណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល

កោះកុង: នៅវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ត្រង់ចំណុច
ក្បែរសាលាឃុំបឹងព្រាវ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២-៣ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ម៉ូតូ Dream C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ គង់ គា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល (របួសស្រាល) បានបើកបុកនឹងម៉ូតូ WaveS ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-5394 បើកបរដោយឈ្មោះ យួន សុខន ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល បណ្តាលឲ្យរងរបួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ចំណែកឯវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលបឹងព្រាវ ដើម្បីរង់ចាំការដោះស្រាយ។

មូលហេតុ៖ ម៉ូតូបង្កបើកបរក្នុងស្ថានភាពល្បឿនលឿនបានបុក នឹងម៉ូតូជនរងគ្រោះ ដែលកំពុងបត់ឆ្លងផ្លូវក្នុងទិសដៅស្របគ្នា៕

មតិយោបល់