ព្រះសីហនុៈ សមត្ថកិច្ចបានធ្វើការឃាត់រថយន្តធុនធំ ជាច្រើនគ្រឿងដែលបើកចូលក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ បានសរុបចំនួន៩គ្រឿង ។
ក្នុងនោះដែរ ការឃាត់រថយន្តដឹកដី និងរថយន្តដឹកឥដ្ឋធុនធំទាំងនេះ គឺបន្ទាប់ពីពួកគេបានបើកចូលក្នុងក្រុងព្រះសីហនុ ខុសពីសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ លេខ៤៥៤/១៨ ស្ដីពីការហាមឃាត់រថយន្តដឹកដីគ្រប់ប្រភេទ ធុនធំ និងធុនធ្ងន់ធ្វើចរាចរណ៍ក្នុងទីប្រជុំជន ក្រុងព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បណ្ដោះអាសន្ន៕
មតិយោបល់