ព័ត៌មានសុខភាព

ប្រយ័ត្នយឺតពេល! ឃើញសញ្ញាព្រមាន៦ចំណុចនេះ ប្រញាប់ព្យាបាលតម្រងនោមឲ្យបានឆាប់

ការឆ្លងមេរោគលើផ្លូវបង្ហូរនោម ភាគច្រើនបង្កឡើងដោយសារមេរោគ E.coli ដែលអាចបណ្តោលឲ្យបំពង់នោមរលាក និងហើម។ ប្រសិនបើអ្នកធ្វើការព្យាបាលត្រឹមត្រូវ អាចកាត់បន្ថយហានិភ័យខ្សោយតម្រងនោម និងខូចតម្រងនោម។

ដូច្នេះ ប្រសិនបើអ្នកឃើញរោគសញ្ញាណាមួយក្នុងចំណោម សញ្ញាទាំង៦ចំណុចនេះ សូមទៅមន្ទីរពេទ្យ ធ្វើការព្យាបាលឲ្យបានឆាប់បំផុត។

ពេលនោមមានការឈឺចាប់
ការឈឺចាប់ពេលនោម ឬមានអារម្មណ៍ក្តៅ គឺជាសញ្ញាមួយដែលប្លោកនោម ឬបំពង់នោម កំពុងតែមានបញ្ហា។ បញ្ហានេះកើតឡើងចំពោះមនុស្សវ័យ៤០ឆ្នាំ ប្រហែលជា ៣ភាគរយ ដូច្នេះប្រសិនបើអ្នកមិនស្ថិតនៅក្នុងអាយុនេះ ឱកាសនៃបញ្ហារលាកតម្រងនោមគឺមានកម្រិតខ្ពស់។

នោមញឹក
ប្រសិនបើអ្នកបទជើងតូចច្រើនជាង ៨ដងក្នុងមួយថ្ងៃ ឬតែងតែងើបនោមច្រើនដងនៅពេលយប់ អ្នកអាចឆ្លងមេរោគលើផ្លូវបង្ហូរនោម។
ការនោមញឹកញាប់ អាចជាសញ្ញានៃការរលាកក្រពេញប្រូស្តាត។ វាគឺជាជំងឺដែលបណ្តោលឲ្យរលាកសាច់ដុំនៃប្លោកនោម និងបណ្តោលឲ្យមានការឈឺចាប់នៅក្នុងតំបន់អាងត្រគាក។

ស្ថានភាពនេះ ធ្វើឲ្យអ្នកមានអារម្មណ៍ថា នោមញឹកញាប់ជាងធម្មតា បើទោះបីជានៅក្នុងប្លោកនោមមានទឹកនោមតិចតួចក៏ដោយ។

ឈឺពោះផ្នែកខាងក្រោម
ក្នុងករណីដែលការឆ្លងមេរោគលើប្លោកនោម មិនត្រូវបានព្យាបាលភ្លាមៗនោះទេ ពោះរបស់អ្នកនឹងមានការឈឺចាប់។ លើសពីនេះទៅទៀត ការរលាកប្លោកនោម បណ្តោលឲ្យមានសម្ពាធកាន់តែច្រើននៅតំបន់ត្រគាក ជាពិសេសតំបន់ជុំវិញថ្ងាស។

ដូចគ្នានេះផងដែរការឈឺខ្នងខាងក្រោម នៅពេលរលាកប្លោកនោមមិនត្រូវបានព្យាបាលរយៈពេលយូរ អាចរាលដាលពីប្លោកនោមទៅតម្រងនោម ដែលបង្កឲ្យមានការឈឺចាប់ផ្នែកខាងក្រោយ។

ការរលាកធ្ងន់ធ្ងរនៅក្នុងប្លោកនោម អាចបណ្តោលឲ្យមានផលវិបាកនៃជំងឺរលាកបំពង់នោម ឬក្រួសក្នុងតម្រងនោម។

មានឈាមលាយទឹកនោម
ក្នុងករណីមួយនេះ ទឹកកនោមរបស់អ្នកនឹងមានពណ៌ក្រហម ឬក្រហមក្រម៉ៅ ដែលជាសញ្ញាបង្ហាញថា ប្លោកនោមរបស់អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែលត្រូវធ្វើការព្យាបាលជាបន្ទាន់។

ទឹកនោមមានក្លិនអាក្រក់ខ្លាំង
នៅពេលដែលផ្លូវបង្ហូរនោមឆ្លងមេរោគ វានឹងបណ្តោលឲ្យទឹកនោមមានក្លិនអាក្រក់ខ្លាំង។ ដូច្នេះហើយ អ្នកត្រូវតែមានការប្រុងប្រយ័ត្នបន្តិច ប្រសិនបើទឹកនោមមានក្លិនប្រែប្រួល។

មានខ្ទុះក្នុងទឹកនោម
ក្នុងករណីនេះ ទឹកនោមនឹងប្រែជាពណ៌សល្អក់ ដោយសារតែមានលាយជាមួយនឹងខ្ទុះ។ ហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញទឹកនោមមានពណ៌សល្អក់ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕

ដកស្រង់ពី៖ soha

មតិយោបល់